ពិធីសែនចងដៃ


ក.សម័យបុរាណ
ស្រុកខ្លះគេហៅថា សែនមេបាធំ សែនជីដូនជីតា សែនចាស់ទុំ។ ពិធីសែនកួចដៃនេះ គេច្រើនរៀបចំធ្វើ បន្ទាប់ពីនិមិន្តព្រះសង្ឃចំរើនព្រះបរិត្តរួច។ ពិធីសែនកួចដៃនេះ កូនស្រីត្រូវធ្វើនៅលើផ្ទះខ្លួន។បើធ្វើរួច ទើបលោកមេបាចាស់ទុំ នាំគ្នាចុះមករោងផ្កាស្លា រៀបចំធ្វើឲ្យកូនប្រុសបន្តទៅទៀត។ 

ហតុអ្វីក៏ត្រូវធ្វើបែកគ្នា
បើតាមប្រពៃណីខ្មែរពីសម័យបុរាណ កូនស្រីត្រូវគោរពជីដូនជីតាខាងស្រី ដែលស្លាប់បាត់បង់ជីវិតទៅហើយ និងជីដូនជីតាដែលកំពុងរស់រានមានជីវិតផង។ បន្ទាប់មកជីដូនជីតាដែលកំពុងមានជីវិតរស់នៅ ចាប់យកអំបោះឆៅពណ៌ស៣សរសៃផ្គុំគ្នា ហើយកួចកណ្តោល យកទៅចងដៃ ប្រសិទ្ធិពរជ័យឲ្យកូនចៅ។ មិនត្រឹមតែយកអំបោះឆៅពណ៌សចងដៃទេ បានយកមាស, ប្រាក់, គោ, ក្របី, ស្រែ, ចំការ................. តាមការស្រឡាញ់រាប់អានផង តាមធនធានដែលខ្លួនមានផង។
បញ្ជាក់
បើមានមីងមា ឬលោកយាយលោកតាណា ដែលមិនបានចូលរួមនៅក្នុងពីធីសែនចងដៃនេះទី គេអាចចូលរួមចងដៃនៅក្នុងពិធីសំពះផ្ទឹមក៏បាន។

ខ.សម័យបច្ចុប្បន្ន
នៅទីក្រុង ឬទីក្រុងភ្នំពេញមិនដែលមានឃើញមានរៀបពិធីសែនកួចដៃទេ។ តែបើនៅតាមស្រុកស្រែចំការវិញ នៅមានគេធ្វើពិធីសែនកួចដៃនេះច្រើន។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ