ប្តីល្អកម្ររកបានណាស់ រៀបការប្តីប្រពន្ធ តាមការស្មានដូចរាវម្ជុលក្នុងបាត
១. យកជាភរិយាឲ្យពេញច្បាប់
យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ កុំលាក់លៀម ទិទបាំង យកគ្នាធ្វើស្រីកំដរអារម្មណ៍ ហើយបោះចោលនោះឡើយ។
២. កុំប្រមាទមើលងាយភរិយា
ដោយវាយដំ ជេរប្រទេច ត្មះតិះដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ។
៣. ប្រគល់ភាពជាធំឲ្យភរិយា
គឺការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ។ កុំឲ្យគ្នាគ្មានសិទ្ធិគ្មានអំណា
៤. កុំក្បត់ចិត្តភរិយា
ប្រុសខ្លះតាមអំណាចតណ្ហា មានប្រពន្ធពីរ បី ធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិតផ្ទះសម្បែង វក់នឹងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មានកំណើតទេ កើតទុក្ខក្តៅក្រហាយណាស់។
៥. ឲ្យគ្រឿងអង្ការ
គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជាតម្រូវការរបស់ស្ត្រីគ្រប់រូបត
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍