ពិធីចែចូវ [បុប្ផាមង្គល ពិធីការ]


ពិធីចូលចែចូវពីសម័យមុននឹងសម័យឥឡូវមិនដូចគ្នាឡើយ ដោយឡែកការចែចូវពីសម័យបុរាណគឺតាមរយៈចាស់ទុំអ្នកនាំផ្លូវ តែមកដល់ពេលបច្ចុប្បន្ននេះវិញមិនចាំបាច់ចាស់ទុំដឹកនាំឡើយគឺ ភាគច្រើនកូនប្រុសទាក់ទងកូនស្រីផ្ទាល់តែម្តង ។

ក.ពិធីចូលចែវចូវពីសម័យបុរាណ
មាតាបិតាខាងកូនប្រុសមិនហ៊ានចូលទៅស្តីដណ្តឹងដោយខ្លួនឯងផ្ទាល់ នោះទេ គឺត្រូវពឹងពររកស្រីណាម្នាក់ ដែលប្រកបដោយលក្ខណសម្បត្តិល្អស្របទៅតាមប្រពៃណីខ្មែរឲ្យចូលទៅ ស៊ីបសួរជំនួសដែលអ្នកជំនួសនោះត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
១. ត្រូវមានគ្រួសារស្របតាមប្រពៃណីខ្មែរ
២.ការរស់នៅក្នុងគ្រួសារ មានសុខដុមរមនា
៣.មានគ្រួសាររស់នៅរួមជាមួយគ្នា
៤. មានចរិយាល្អ មានគេរាប់អានច្រើន
៥. មានទ្រព្យសម្បត្តិច្រើន
៦. មានសំដីទៀងត្រង់
៧. ជាមនុស្សគួរឲ្យគោរព

ខ.ពិធីចូលចែវចូវសម័យបច្ចុប្បន្ន
ពិធីចែចូវតាមរយៈចាស់ទុំ នាពេលបច្ចុប្បន្ននេះពុំសូវមានទេគឺច្រើនតែកូនប្រុសនិងកូនស្រីទាក់ទងដោយខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់មានចាស់ទុំជួយចែវចូវដូចពីជំនាន់មុនឡើយ។ បើមានការយល់ព្រមពីកូនស្រីហើយ ទើបកូនប្រុសប្រាប់ចាស់ៗតាមក្រោយដើម្បីឲ្យទៅស្តីដណ្តឹងទៅតាម ប្រពៃណី។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ