ពិធីស្តីដណ្តឹង [បុប្ផាមង្គល ពិធីការ]


ការស្តីដណ្តឹងរវាងសម័យមុននឹងសម័យបច្ចុប្បន្ននេះក៏មានការខុស ប្លែកគ្នាច្រើនដែរ។ ការស្តីដណ្តឹងតម្រូវឲ្យមានរការបៀបចំច្រើនដំណាក់កាលទើបស្តី ដណ្តឹងបាន តែមកដល់បច្ចុប្បន្ននេះឲ្យតែខាងកូនប្រុសនឹងខាងកូនស្រីត្រូវ រូវគ្នាគឺកំណត់ថ្ងៃចូលស្តីដណ្តឹងតែម្តង។
ក. ពិធីស្តីដណ្តឹងពីសម័យបុរាណ
កាលបើបានពត៌មានពីអ្នកស៊ីបសួរថា មាតាបិតាខាងកូនស្រីអនុញ្ញាតឲ្យទៅមកហើយ មាតាបិតាខាងកូនប្រុស ត្រូវចូលទៅរកគ្រូហោរ គន់គូររកថ្ងៃមង្គល់ល្អ ចូលទៅស្តីដណ្តឹង។
បើគ្រូហោរមលើឃើញថា ត្រូវចូលទៅស្តីដណ្តឹងនៅថ្ងៃណាមាតាបិតាខាងកូនប្រុស ត្រូវចូលទៅជំរាបអ្នកស៊ីបសួរឲ្យទៅជំរាបមាតាបិតាខាងកូនស្រីថា ថ្ងៃនេះ ខែនេះ ឆ្នាំនេះ មាតាបិតាកូនប្រុសបាននាំឈ្មោយឬមហា ព្រមទាំងញាតិសាច់សារលោហិត ទៅស្តីដណ្តឹងកូនស្រីរបស់ខ្លួន។
មាតាបិតាកូនស្រី
- ត្រូវរៀបចំផ្ទះសំបែង
- ត្រូវរកលោកមេបា ស្រុកខ្លះហៅថាបង្គោលការ
- ជំរាបបងប្អូន និងញាតិសន្តានរបស់ខ្លួនឲ្យបានដឹ
- រកម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ មាតាបិតាកូនប្រុស
- ត្រូវរកនាងឈ្មាយ ជាអ្នកនិយាយស្តីដណ្តឹង
- ជំរាបបងប្អូន និងសាច់ញាតិរបស់ខ្លួនឲ្យបានដឹង
- រកជំនូនទៅជូនមាតាបិតាខាងកូនស្រី
លុះដល់ថ្ងៃ លោកមេបា និងសាច់ញាតិកូនស្រី នាំគ្នាមកជុំគ្នា នៅលើផ្ទះកូនស្រី។ ឯមាតាបិតា និងញាតិសន្តានកូនប្រុសបាននាំគ្នាយកឈ្មាល និងញាតិសន្តាន ព្រមទាំងជំនូន ទៅផ្ទះមាតាបិតាកូនស្រី។ កាលបើជួបជុំគ្នាហើយ ត្រូវរៀបចំពិធីស្តីដណ្តឹងជាមួយលោកមេបា។កាលបើលោកមេបាមាន ប្រសាសន៍ថា បើនាងស្រឡាញ់កូនស្រីខ្ញុំ សូមឧស្សាហ៍ទៅមកចុះ។ បន្ទាប់ពីនោះមក មាតាបិតាកូនប្រុសត្រូវយកជំនូន ទោះតិចក្តីច្រើនក្តី ជារៀងរាល់ខែ។
ពិធីស្តីដណ្តឹង មួយលើកជាពីលើក រហូតដល់ទី៣ ក៏មាន ទើបលោកមេបាអនុញ្ញាតឲ្យរៀបចំធ្វើពិធីភ្ជាប់ពាក្យ។

ខ. ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន
ការចូរស្តីដណ្តឹងកូនស្រីពុំមានដំណាក់កាលច្រើន ដូចកាលពីមុនឡើយ បន្ទាប់ពីការស៊ីបសួររវាងខាងកូនប្រុស និងខាងកូនស្រីរួច គឺជ្រើសពេលដើម្បីចូលស្តីដណ្តឹងតែម្តង។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ