ក្នុងឋានៈជាកូនប្រសា ត្រូវហ៊ានប្រឈមមុខនឹងការពិត ដែលកើតមានក្នុងគ្រួសារ ត្រូវព្យាយាមអនុវត្តតាមក្រិតក្រ
១. កុំនាំភ្លើងក្នុង ចេញក្រៅផ្ទះ
កុំនិយាយដើមប្តី និយាយដើមម៉ែក្មេក ឪក្មេកបើកកកាយ ហែកកេរ្តិ៍ ឲ្យគេដឹង គេឮ ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល
២. កុំនាំភ្លើងក្រៅ ចូលក្នុងផ្ទះ
ពេលឮគេនិយាយ ចចេច ចចូចពីប្តី ឮម៉ែឪក្មេក ឬក្រុមគ្រួសារយើងកុំសូវប៉ិនយកត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារពីអ្នកនេះ ទៅប្រាប់អ្នកនោះ ចាក់គាត់ឲ្យលោត ឲ្យឆេះឡើយ ជួនកាលគេស្អប់យើង គេចង់បំបែកបំបាក់យើង ក៏ថាបាន។
៣. ឲ្យដល់អ្នកដែលគួរឲ្យ
បើគេខ្ចីហើយ សងវិញ យើងគួរឲ្យខ្ចី មិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួលដល់ពេលយើងខ្វះខាត យើងអាចខ្ចីគេវិញ។
៤.មិនឲ្យដល់អ្នកមិនគួរឲ្យ
អ្នកខ្ចីស៊ីដាច់ កុំឲ្យខ្ចី មិនមែនជាការចិត្តអាក្រក់ទេ តែមានន័យថា យើងចេះការពារទ្រព្យ។ ៥. ឲ្យដល់អ្នកមិនគួរឲ្យ
សាច់ញាតិ អ្នកជិតខាង មិត្តភក្តិណា ដែលក្រីក្រលំបាក តោកយ៉ាក មករកខ្ចីបុលយើង បើមានលទ្ធភាព ឲ្យគាត់យកតែម្តងទៅ កុំចង់បានពីគាត់វិញអ៊ី ព្រោះគ្នាក្រ។
៦. ចេះអង្គុយ
អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តី។ ឃើញគាត់មក ចេះក្រោកទទួល រៀបចំកន្លែងជូនគាត់ ឲ្យបានសមរម្យ មិនត្រូវធ្វើឫកជំទាវចង់ឲ្យគាត់ប
៧. ចេះបរិភាគ
កុំស៊ីមុនប្តី បើនៅជាមួយម៉ែឪ រៀបទុកជូនគាត់ឲ្យ ហើយ។ ដាំស្លតម្រូវពួកគាត់ជាង កុំយកឆ្ងាញ់តែមាត់ឯង មិនល្អទេ។
៨. ចេះដេក
មុនដេកត្រូវរៀបចំទុកដាក់របស់របរ
៩. ចេះបម្រើភ្លើង
ភ្លើង បើយើងមិនចេះប្រើ ឆេះផ្ទះខាននៅប្រើ ដាំបាយបានហូប។ ភ្លើង បានដល់ ប្តី ដែលខ្លួនត្រូវផ្គាប់ចិត្ត ដឹងទុក្ខធុរៈ យកចិត្តទុកដាក់កុំព្រងើយកន្តើយ។
១០. នមស្សការទេវតាក្នុងផ្ទះ
ឪពុកម្តាយក្មេកឈ្មោះថា ទេវតា ដែលខ្លួនត្រូវគោរព កោតខ្លាច បូជាដោយសមរម្យ មិនត្រូវព្រហើន កោងកាចដាក់ទេវតាឡើយ។
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍