តើផ្កាស្លាជានិមិត្តរូបអ្វី?


ផ្កាស្លាជានិមិត្តរូបរបស់កូនប្រុស និងកូនស្រីដែលបានចាប់ដៃគ្នារៀបការ។ បើតាមអបិយជំនឿពីបុរាណ បើផ្កាស្លាមានស្នាមប្រេះ ឬបែកត្រង់ណាមួយនោះ គេថាកូនស្រីមានឫកពាមិនល្អ ឬអាចនិយាយថាបានក្បត់ប្រពែណីខ្មែររួចទៅហើយ។ 

ដូច្នេះ នៅពេលដែលគេកាត់ផ្កាស្លាម្តងៗ គេត្រូវរកកាំបិតឲ្យមុតល្អ។ ឯអ្នកឡើងកាត់ផ្កាស្លាវិញ គេរើសយកមនុស្សមានភាពម៉ត់ចត់ មិនខ្ជីខ្ជា ទើបគេរកឲ្យឡើងកាត់ផ្កាស្លា។ បើមានភាពមិនម៉ត់ចត់គេមិនឲ្យឡើងទេ ព្រោះខ្លាចអពមង្គល។ 

តែ បើសម័យបច្ចុប្បន្ន ច្រើនតែឲ្យខាងស្រីឲ្យអ្នកភ្នួង រកផ្កាស្លាយកមកដាក់លើផ្ទះកូនស្រីតែម្តង កុំឲ្យមានផលពិបាក់ក្នុងការឡើងកាត់ពេលថ្ងៃរៀបការ។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ