ប្រពន្ធៈ ប្រែថា ចំណង
ភរិយាៈ ប្រែថា ស្រីដែលប្តីចិញ្ចឹម
ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖
១.ចាត់ចែងការងារផ្ទះឲ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ។
២. ជួយសង្គ្រោះញាតិទាំងសងខាង
លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខទេ។
៣. កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស
៤. រក្សាទ្រព្យឲ្យគង់រង់
លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុច ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ។ ចាយវាយឲ្យចេះប្រមោណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។
៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀត រករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក ទឹកមិនដឹង។ ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងកា
ខាងលើនេះគឺជាកាតព្វកិច្ចរបស់ស្ត
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍