ហេតុអ្វីត្រូវធ្វីពិធីបង្វិលពពិល?


ដោយយោងទៅតាមក្បួនច្បាប់ពីបុរាណ បានរៀបរាប់ថា ឲ្យរកមនុស្សចំនួន ៩ នាក់ដែលមិនអភព្វ(ជាមនុស្សដែលមានសិរីសួរស្តីមិនអភព្វគូ) គឺប្រុស ៥ នាក់ និងស្រី ៤ នាក់ឲ្យអង្គុយជុំវិញកូនប្រុសកូនស្រី រួចចាប់ផ្តើមបង្វិលពពិលចំនួន ១៧ ជុំ ហើយឲ្យគ្រវាសចេញ ៧ ជុំ។ 

ការគ្រវាស ៧ ជុំនេះ បានន័យថា បណ្តេញភាពឧបទ្រុបចង្រៃចេញឲ្យអស់ពីខ្លួនអ្នកទាំងពីរ រីឯការគ្រវាសចំនួន ១០ ជុំទៀត បាននន័យថាហៅសិរីសួស្តី ឲ្យចូលមកដើម្បីឲ្យអ្នកទាំងពីររស់នៅប្រកបដោយសុភ័ក្តិមង្គល និងរកស៊ីមានបានតកូនតចៅមានគេស្រឡាញ់រាប់អានច្រើន។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ