ពិធីហែកំនត់


ក. សម័យបុរាណ
នៅកន្លែងខ្លះ គេនិយាយថា ហែកំនត់ តែកន្លែងខ្លះទៀតគេនិយាយថាហែជំនូន។ តើកំនត់ ឬជំនូនគឹជាអ្វី? នៅមុនថ្ងៃរបៀបអាពាហ៍ពិពាហ៍ លោកមេបាបានហៅលោកមហា និងមាតាបិតាកូនប្រុស ទៅសួរបញ្ជាក់ថា នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ តើអ្នកជូនអ្វីខ្លះ?
មាតាបិតាខាងប្រុស និងខាងស្រី ពិភាក្សាគ្នា នៅពេលដែលមាតាបិតាខាងប្រុស ជូនអ្វី ហើយមាតាបិតាខាងកូនស្រីយល់ព្រម នោះលោកមហានឹងកត់ត្រាទុក។ នៅពេលពិភាក្សាគ្នាចប់ លោកមហាបានអានកំនត់ត្រាជូនលោកមេបាស្តាប់ ជាកសិណសាក្សីធំបំផុត និងមាតាបិតាទាំងសងខាងស្តាប់។ បើគ្មានការជំទាស់ទេ ចាត់ទុកថាកំនត់នោះត្រឹមត្រូវហើយ។ លោកមហាជូនកំនត់ត្រានោះទៅខាងកូនស្រីមួយច្បាប់ និងខាងកូនប្រុសមួយច្បាប់។ ការកត់ត្រានេះ នឹងក្លាយទៅជាកំនត់ត្រា ដែលគេតែងតែហៅកាត់ថាកំនត់ រហូតមក។

ខ.សម័យបច្ចុប្បន្ន
បន្ទាប់ពីពីការភាក្សាសុំយោបលរវាងសាច់ញាតិភាគគឺ ខាងកូនប្រុសធានាទិញបណ្ណាការ មកជូនមាតាបិតាខាងកូនស្រីតែម្តង។ ការទិញគ្រឿងបណ្ណាការនេះ ទោះមិនគ្រប់តាមការកំណត់ក៏ដោយ ក៏គេហៅថា ការហែកំនត់ ឬហែជំនូនដដែល។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ