ធ្វើពីធីក្រុងពាលីដើម្បីអ្វី?


ពីព្រោះខ្មែរបានរៀនគម្ពីរត្រៃភូមិ បានដឹងច្បាស់ថា ស្តេចក្រុងពាលី ជាអ្នកបង្កើតដី។ ព្រះពុទ្ធនាមព្រះបទុមុត្តរៈ ទ្រង់និមន្តទៅបិណ្ឌបាតដី ៣ ជំហ៊ាន ពីស្តេចក្រុងពាលី។ ស្តេចក្រុងពាលីយល់ថាដី ៣ ជំហ៊ានជាដីបន្តិចបន្តួច ក៏យល់ព្រមតាមការបិណ្ឌបាតរបស់ព្រះអង្គ។ ព្រះពុទ្ធទ្រងយាង ៣ ជំហ៊ានឆ្លងទ្វីបផុតទ្វើប។ 

ក្រោយមកស្តេចក្រុងពាលី ក៏ព្រមទៅនៅក្រៅទ្វីប តែមុននឹងទៅបានសំនូមពរចំពោះព្រះពុទ្ធថា បើពុទ្ធបរិស័ទមានរវល់អ្វី សូមឲ្យរៀបពិធីសែនក្រុងពាលីផង។

ព្រះពុទ្ធក៏យល់ព្រមជាមួយសំនូមពរនេះ ហើយព្រះអង្គបានផ្តាំថា បើពុទ្ធបរិស័ទ បានធ្វើបុណ្យទាន ឬធ្វើពិធីអ្វី សូមឲ្យធ្វើពិធីសែនក្រុងពាលីផង ទើបបានបុណ្យច្រើន។

ដូច្នេះខ្មែរយល់ថា ស្តេចក្រុងពាលី ជាអ្នកថែរក្សាទឹក, ដី, ព្រៃព្រឹក្សា.... ប្រៀបបានទៅនឹងអ្នកមើលការខុសត្រូវ លើមនុស្សម្នាទាំងអស់។

ប្រភព៖ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ