ការមើលថែគ្នា


ការរៀបអាពាហ៍ពិពាហ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ រូប ព្រោះនេះគឺប្រពៃណីតាំងពីបុរាណមក ដែលបញ្ជាក់ពីភាពថ្លៃថ្នូរ និងជាកិត្តិយលដ៏ឧដុងឧត្តមរបស់ក្រុមគ្រួសាទាំងសងខាងផងដែរ។
ក្រោយពីបានឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ដ៍មានតម្លៃរួចមក អ្នកទាំងពីរនឹងក្លាយទៅជាប្តីប្រពន្ធដែលត្រូវរួមរស់ជាមួយគ្នា ជារៀងរហូត។ ដើម្បីឲ្យការរស់នៅក្រកបទៅដោយសុភក្តិមង្គល់នោះ អ្នកត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកមិនថាមានបញ្ហាអ្វី កើតឡើងចំពោះនណាម្នាក់នោះទេ ធ្វើបែបនេះទើបអាចបញ្ចាក់ពីទឹកចិត្ត និងភាពស្មោះស្មាកដែលមានចំពោះគ្នា។ ប្រសិនបើកអ្នកចេះជួយយកអាសាគ្នា ក៏ដូចជាការយល់ចិត្តគ្នាផងនោះ ការរស់នៅប្រាកដជាមានសេចក្តីសុខមិនខានឡើយ ហើយមានការគោរពស្រឡាញ់ពីញាតិមិត្តជិតខាងថែមទៀត។
គ្រួសារមួយដែលមានសុភក្តិមង្គល់គឺអាស្រ័យលើការយល់ចិត្តគ្នា និងការចេះជួយយកអាសាគ្នា ទៅវិញទៅមកនូវរាល់កិច្ចការតូចធំដែលត្រូវបំពេញ ជាពិសេសនៅពេលដែលដៃគូរបស់អ្នកឈឺ ដូច្នេះអ្នកត្រូវធ្វើកិច្ចការទាំងនោះជំនួស និងមើលថែគេដោយយកចិត្តទុកដាក់បំផុត ដើម្បីឲ្យគេមានអារម្មណ៍កត់ក្តៅពេលដែលមានអ្នកនៅក្បែរ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
 

វិធីដោះស្រាយទំនាស់


ការរស់នៅជាមួយគ្នាជៀសមិនផុតពីមានពាក្យសំដីជ្រុលជ្រួសលើគ្នា មិនខានឡើយ ប្រៀបដូចជាចានដែលនៅក្នុងរាវអញ្ចឹងគឺតែងតែប៉ះទង្កិះគ្នារឿង ធម្មតា។ ជួនកាលបញ្ហាអាចកើតឡើងបានគ្រប់ពេលវេលាដោយគ្មាននណាម្នាក់អាច ដឹងមុនឡើយ ហើយពេលខ្លះទៀតបញ្ហាបន្តិចបន្តួចក៏អាចបង្កទៅជារឿងរាវធំដុំបាន ដែរប្រសិនបើអ្នកមានភាពឆេវឆាវ ខ្វះនូវភាពអំនត់។ ដើម្បីដោះស្រាយនូវទំនាស់អ្នកត្រូវធ្វើតាមចំណុចមួយចំនួនដូចខាង ក្រោម៖

ជ្រើសពេលដើម្បីនិយាយគ្នាៈ ពេលដែលកើតមានទំនាស់ដំបូង អ្នកទាំងពីរប្រាដកជាមានអារម្មណ៍ពុះកញ្ជ្រាលធ្វើអ្វីតាមតែចិត្ត នឹកឃើញគឺមិនបានគិតច្បាស់លាស់ឡើយ ដូច្នេះអ្នកមិនត្រូវដោះស្រាយនៅពេលនេះឡើយ ផ្ទុយទៅវិញធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។ យកល្អអ្នកគួរតែរងចាំរហូតដល់មានអារម្មណ៍ប្រសើរឡើងវិញ សូមធ្វើការចរចាគ្នាទើបមានប្រសិទ្ធភាព។

ការជ្រើសកន្លែងៈ ការជ្រើសរើសកន្លែងសម្រាប់និយាយគ្នា ក៏ជាកត្តាមួយជុំរុញឲ្យការដោះស្រាយទំនាស់របស់អ្នកទទួលជោគជ័យ ផងដែរ។ ប្រសិនបើដៃគូរបស់ជាមនុស្សដែលស្ងប់ស្ងាត់ អ្នកត្រូវតែរកកន្លែងសមរម្យណាមួយដើម្បីនិយាយគ្នា ព្រោះអ្នកខ្លះមានភាពអៀនខ្មាស់ច្រើនមិនហ៊ាននិយាយនៅកន្លែងដែល មានមនុស្សច្រើននោះទេ។

ធ្វើចិត្តឲ្យត្រជាក់ៈ អ្នកត្រូវតែធ្វើឲ្យបានដើម្បីបញ្ឍប់នូវទំនាស់កុំឲ្យរើករាលដាល ចេះតែធំទៅៗ គឺអង្គុយចុះ ហើយនិយយាគ្នាតាមសម្រួល ដើម្បីរកច្រកចេញមួយសម្រាប់អ្នកទាំងពីរ ធ្វើបែបនេះទើបអាចរក្សាចំណងមេត្រីភាពកុំឲ្យមានការប្រេះឆា ។

ភាពអត់ធ្មត់ៈ នេះគឺជាកត្តាដ៏សំខាន់មួយដែលអាចបញ្ជៀសនូវទំនាស់មិនឲ្យកើតមាន ឡើងបានដែរ។ ប្រសិនបើដៃគូរបស់អ្នកមានភាពនឿយហត់ក្នុងការបំពេញការងារគឺតែង តែមានអារម្មណ៍មួរម៉ៅ ហើយការនិយាយស្តីមិនបានគិតពីអារម្មណ៍អ្នកដែលនៅក្បែរខ្លួន ជួនកាលអាចមានសំដីជ្រុលជ្រួលទៅលើអ្នកថែមទៀត ដូច្នេះហើយអ្នកគួរតែមានភាពអំណត់ កុំព្យាយាមលលេងពាក្យសំដីតបទៅវិញព្រោះអាចធ្វើភ្លើងកំហឹងឆេះ ឡើងឆេះឡើងគ្រប់ពេល។

ការស្តាប់ដៃគូៈ ព្យាយាមស្តាប់នូវដៃគូររបស់អ្នកធ្វើការបកស្រាយ និងស្វែងយល់ចិត្តគ្នាទៅវិញទៅមកថាត្រូវការអ្វី ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបធ្វើឲ្យការផ្សេះផ្សាឆាប់ទទួលបានជោគជ័យ។

ទទួលស្គាល់នូវកុំហុសៈ ជាធម្មតារវាងប្តីប្រពន្ធគឺមានមនោសញ្ចេតនានឹងគ្នាជ្រាលជ្រៅណាស់ ប្រសិនបើអ្នកធ្វើខុស ហើយចេះទទួលស្គាល់នូវការពិតដែលខ្លួនបានប្រព្រឹត្ត គឺជាមនុស្សដែលឆ្លាតវៃចេះស្គាល់នូវកាលៈទេសៈ។ ឲ្យតែអ្នកហ៊ានទទួលស្គាល់នូវការពិត និងកែប្រែកំហុសដែលខ្លួនបានសាង តើនណាចិត្តដាច់ដាក់ទោសលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតនោះ។


ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍ 

តើអំបោះពណ៌អ្វីជាមង្គល?


ការប្រើអំបោះពណ៌មង្គល គឺគេប្រើសម្រាប់យកទៅចងដៃ នៅក្នុងពិធីមង្គលការកូនប្រុសស្រី ហើយជាលក្ខណៈសម្គាល់ខុសៗគ្នាសម្រាប់ជនជាតិ ឬ សាសនានីមួយៗ ដូចជាប្រពៃណីៈ

១. ជនជាតិខ្មែរ គេប្រើអំបោះពណ៌ស សម្រាប់សម្គាល់ជនជាតិខ្មែរ។

២. ជនជាតិចិន/ វៀតណាម គេប្រើអំបោះពណ៌ក្រហម សម្រាប់សម្គាល់ជនជាតិចិន/ វៀតណាម។

៣. អ្នកស្រឡាញ់គោរពព្រះពុទ្ធ គេប្រើពណ៌លឿង សម្រាប់សម្គាល់ព្រះពុទ្ធសាសនា។

៤. អ្នកស្រឡាញ់គោរពព្រះយេស៊ូ គេប្រើពណ៌ខ្មៅ សម្រាប់សម្គាល់គ្រិស្តសាសនា។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ
 

ហេតុអ្វីត្រូវយកលក្តទៅកប់?


លក្ត ជាភាពចង្រៃ ដែលកើតចេញពីមាត់ រួមទាំងពាក្យសំដីរបស់មនុស្សនេះឯង។ គេឲ្យយកទៅកបឲ្យបានជ្រៅ ហើយធាក់បិទឲ្យជិត កុំឲ្យចង្រៃ គឺពាក្យសំដែអាក្រក់ទាំងអស់ ដែលនាំឲ្យមានជំលោះកើតមានឡើង។ 

បើនាងកប់លក្តបិទជិតល្អហើយ បានន័យថា នាងមានសំដីសុភាព រាបសា ទន់ភ្លន់ ពិរោះ ធ្វើឲ្យអ្នកដទៃស្រឡាញ់រាប់អាន។ ដែលអ្នកទាំងនោះ តែងប្រសិទ្ធនាមឲ្យនាងថា «ជាស្រីគ្រប់លក្ខណ៍»។ 

ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះពុំដែលឃើញគេធ្វើឡើយពីព្រោះ ៖
- ពេលវេលាខ្លីពេក មិនអាចធ្វើបាន
- មានទ្រព្យធនតិច មិនអាចចំណាយច្រើន
- គេមិនសូវយល់ពីអត្ថន័យ នៃការធ្វើ
- ពុំសូវមានអ្នកចេះធ្វើ

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ

ការប្រើគងនិងឃ្មោះ


ការប្រើគង៖ តាមទំនៀមទំលាប់ខ្មែរពីសម័យបុរាណការប្រើគងគឺទាក់ទងទៅនឹងសង្គមមនុស្ស (មនុស្សច្រើនអ្នក) ដូចជាប្រារព្ធពិធីបុណ្យ ដារ, ភ្ជុំបិណ្ឌ, ចូលព្រះវស្សា, ចេញព្រះរស្សា, កឋិន, ដង្ហែព្រះ, ធ្វើរួមភូមិ.......... គេត្រូវវាយគងដើម្បីជាសញ្ញា។ 

ការប្រើឃ្មោះ៖ ការប្រើប្រាស់ឃ្មោះមានលក្ខណៈ ទាក់ទងទៅនឹងជីវិតរស់នៅផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ តាំងពីកើតមករហូតដល់ស្លាប់ទៅវិញ ដូចជា ពិធីធ្វើបុណ្យកោរជុក, ចូលម្លប់, បួស, អាពាហ៍ពិពាហ៍, ចម្រើនអាយុ, បុណ្យសព្វ,...... គេត្រូវប្រើឃ្លោះ។

សំគាល់៖ ឃ្លោះក្តី គងក្តី ជួងក្តី ជារបស់មានតម្លៃខ្ពងខ្ពស់ ចំពោះឯកជនមិនសូវទិញប្រើទេ។ គេច្រើនប្រមូលប្រាក់គ្នា ទិញរបស់នោះ ទៅតំកល់ទុកនៅក្នុងវត្ត ធ្វើជាសម្បត្តសាធារណៈ សម្រាប់មនុស្សទូទៅខ្ចីយកទៅប្រើប្រាស់ម្តងម្កាល។

ប្រភព៖ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ